ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្រៅពីការងារស្នូលរបស់អង្គភាព និងការអនុវត្តន៍ផែនការហ្វឹកហ្វឺនរបស់ថ្នាក់លើ ក្រោមការយកចិត្តទុកដាក់របស់ លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ បានជំរុញដល់បណ្តាអង្គភាពចំណុះ បន្តការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិតធានាការចិញ្ចឹមកងទ័ពនិងគ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត ពិសេសចូលរួមអនុវត្តតាមផែនការយុទ្ធសាស្រ្តលើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជា។
វរសេនាតូចថ្មើរជើងលេខ៥១៤ បានខិតខំបន្តការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិតការធានាចិញ្ចឹមកងទ័ព និងគ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត ហើយបន្តដាក់លក់នៅលេីទីផ្សារ ពិសេសចូលរួមលក់ក្នុងទីផ្សារសហគមន៍ នៅទីរួមខេត្តបន្ទាយមានជ័យ តាមផែនការរបស់ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១។
គួរបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យការបង្កបង្កើនផល និងចិញ្ចឹមសត្វ របស់វរសេនាតូចថ្មើរជើងលេខ៥១៤ តែងតែចុះពិនិត្យ និងណែនាំពីវិធីថែទាំដំណាំ ការចិញ្ចឹមសត្វ ឲ្យទទួលបានផលល្អ ដល់គ្រប់បណ្តាអង្គភាពចំណុះជាប្រចាំ ជាមធ្យមបន្លែចម្រុះ និងត្រីសាច់ ត្រូវបានធានាការងារចិញ្ចឹមទ័ព និងគ្រួសារកងទ័ពគ្រប់គ្រាន់ មួយចំនួនលើសតម្រូវការ បាននាំយកទៅលក់នៅទីផ្សារសន្សំថវិកាជួយកសាងអង្គភាព និងការងារមនុស្សធម៌៕