ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យវាយតម្លៃលក្ខណសម្បត្តិ យោធិនដាក់ឱ្យចូលសោធននិវត្តន៍ ដោយមានការអញ្ជើញចួលរួម មេបញ្ជាការរង នាយសេនាធិការ នាយ ការិយាល័យ ផ្នែក មេបញ្ជាការ ស្រុក ក្រុង និង វរសេនាតូច។
ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបញ្ជាក់ជូនអំពីលក្ខខណ្ឌបួនចំណុចនៃការដាក់យោធិនឲ្យចូលសោធននិវត្តន៍សម្រាប់ឆ្នាំ២០២៤ ក្នុងនោះមាន÷
១.យោធិនដែលមានសុខភាពទ្រុឌទ្រោម
២.យោធិនបាត់បង់សមត្ថភាពការងារ
៣.យោធិនដែលអសកម្មការងារ
៤.យោធិនដែលស្ម័គ្រចិត្ដចូលសោធននិវត្តន៍មុនកាលកំណត់និង ណែនាំដល់មេបញ្ជាការគ្រប់កងឯកភាពចំណុះ ត្រូវប្រជុំផ្សព្វផ្សាយខ្លឹមសារ សេចក្តីណែនាំនេះ ក្នុងជួរយោធិនក្រោមឱវាទ ហើយចាត់តាំងក្រុមការងារត្រួតពិនិត្យវាយតម្លៃ ដើម្បីបំពេញសំណុំបែបបទ ឯកសារផ្សេងៗ ដែលពាក់ព័ន្ធដើម្បីវាយតម្លៃនិងធ្វើរបាយការណ៍ជូនទៅថ្នាក់លើតាមឋានានុក្រម៕