ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ វរសេនីយ៍ត្រី ឈឹម សំណាង មេបញ្ជាការ ផ្នែកសឹករងសំពៅលូន តំបន់ប្រតិបត្តិការសឹករង បាត់ដំបង បានដឹកនាំនាយ-ពលទាហាន ផ្នែកសឹករងសំពៅលូន ក្រុមហាត់ប្រាណបេះដូងសន្តិភាព និងអាជីវករក្នុងស្រុកនាំយកថវិកា ១.៣០០.០០០រៀល អង្ករ ១ការ៉ុង ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានទុក្ខលំបាកចំនួន១គ្រួសារឈ្មោះ អាន សុភ័ណ្ឌ ភេទស្រី អាយុ ២៦ឆ្នាំ ដែលមានជំងឺមហារីកកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ឆ្លៀតឱកាសនោះដែរលោកមេបញ្ជាការ បានពាំនាំពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ចំពោះអ្នកជំងឺ និងបានជូនពរ អ្នកជំងឺឆាប់ជាសះស្បើយផងដែរ។ ក្នុងឱ្យកាសនោះដែរក្រុមគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកមេបញ្ជាការព្រមទាំងថ្នាក់ដឹកនាំដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបទុក្ខលំបាក និងបានជូនពរថ្នាក់ដឹកនាំទាំងអស់សូមជួបប្រទះនិងពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕