ខេត្តកោះកុង៖ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ក្រោមការដឹកនាំដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ ឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានបន្តចាត់តាំងកងវរសេនាតូចលេខ៣ និង ផ្នែកសឹករងមណ្ឌលសីមា និងគ្រប់បណ្តាកងឯកភាពចំណុះទាំងអស់ បានបង្កើនការយកចិត្តទុកដាក់ បន្តចាត់តាំងកម្លាំងសហការជាមួយអង្គភាពមិត្តចេញ យាម ល្បាតត្រួតពិនិត្យបង្គោលសីមា និងបណ្ដាចំណុចគោលដៅផ្សេងៗទៀត ដែលបានកំណត់ទុក ដើម្បីតាមដាន និងក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង។
ក្នុងនោះដែរ ឧត្ដមសេនីយ៍ត្រី មេបញ្ជាការ ក៏បានដាក់ចេញបទបញ្ជា ដល់មេបញ្ជាការគ្រប់កងឯកភាព ត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ ដោយប្រឹងប្រែងប្រើប្រាស់វិធានការផ្នែកការទូត និងផ្លូវច្បាប់ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាតាមសន្តិវិធី និងច្បាប់អន្តរជាតិ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកមេបញ្ជាការ បានផ្ដាំផ្ញើសួរសុខទុក្ខដល់បងប្អូនកងកម្លាំងទាំងអស់ដែលឈរជើងនិងប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែននិងមានសុខភាពល្អទាំងអស់គ្នាផងដែរ ៕