ជំនន់ទឹកភ្លៀងនៅអូរព្រំដែន កម្ពុជា ថៃ នៅស្រុកម៉ាឡៃ មួយចំនួនបានហូរស្រុងចុះមកទីទំនាបនិងអូរព្រំដែនហើយ !!

ជំនន់ទឹកភ្លៀងនៅអូរព្រំដែន កម្ពុជា ថៃ នៅស្រុកម៉ាឡៃ
មួយចំនួនបានហូរស្រុងចុះមកទីទំនាបនិងអូរព្រំដែនហើយ !!!

ដោយៈ លោក ណៃ ថាន
ចេញផ្សាយៈថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២១
ខេត្តបន្ទាយមានជ័យ ៖ លោក ស្វាយ ជា អភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃបានអញ្ជើញផ្ទាល់ដឹកនាំមន្ត្រីរាជការ កងកម្លាំងជាច្រើនស្ថាប័ននិងអ្នកពាក់ព័ន្ធបានចេញទ្រោលស្ថានការណ៍ គ្រាអាសន្ននិងត្រួតពិនិត្យ បង្ការ គ្រោះធម្មជាតិ
មានជំនន់ទឹកភ្លៀង ក៏ស្រកចុះបណ្តើរៗ ហើយស្រុងចុះទៅតាមអូរព្រំដែននៃភូមិសាស្ត្រឃុំអូរសំព័រ អូរស្រឡៅ និងទួលពង្រភ្លៀងធ្លាក់ខ្លាំងពីយប់ បង្កជំនន់ផ្លេកបន្ទោរនៅអូរព្រំដែនកម្ពុជា ថៃក្នុងពេលដំបូងៗ ជំនន់បានបង្កលិចលង់នៅតំបន់ទំនាបជាប់អូរព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រឃំបឹងបេងនិងឃំុម៉ាឡៃ ក្នុងនោះ ចំពោះពលរដ្ឋ នៅឃុំបឹងបេងប៉ះពាល់ប្រមាណ៥០គ្រួសារ/ខ្នងផ្ទះ .ឃុំម៉ាឡៃ ប៉ះពាល់ប្រមាណ៦០គ្រួសារ /ខ្នងផ្ទះ មិនរាប់បញ្ចូលការប៉ះពាល់ដល់បន្ទាយ បញ្ជាការដ្ឋាននៃកងកម្លាំងទ្រោលការងារពលករនាព្រំដែននៃកងពលលេខ៥១,យោធាខេត្តនិងស្រុក នគរបាលការពារព្រំដែនវរលេខ៨១៥និងនគរបាលប៉ុស្តិ៍រដ្ឋបាល,ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនផងទេ ។

លោក ស្វាយ ជា បានដឹកនាំមន្ត្រីរាជការ កងកម្លាំងនិងអ្នកពាក់ព័ន្ធបានចេញទ្រោលស្ថានការណ៍ គ្រាអាសន្ននិងត្រួតពិនិត្យ បង្ការ គ្រោះធម្មជាតិនេះ បានបញ្ជាក់ថា មកទល់ពេលនេះ មិនមានពលរដ្ឋ ឬកងកម្លាំងណាមួយរងគ្រោះដោយសារទឹកជំនន់ឡើយ រីឯការខូចខាត ក៏មិនទាន់វាយតម្លៃបានដែរ គឺទាល់តែរង់ចាំពិនិត្យ២ទៅ៣ថ្ងៃទៀត ទឹកក៏បានស្រកហើយមិនមានភ្លៀងធ្លាក់ជាបន្តទៀតដែរ ។

សូមរំលឹកថា ៖ កាលពីយប់ថ្ងៃទី៣១ ខែសីហា មានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅភូមិសាស្ត្រក្នុងស្រុកនិងនៅខាងទឹកដីថៃ ទឹកជំនន់មួយចំនួនបានហូរស្រុងចុះមកទីទំនាបនិងអូរព្រំដែនហើយ សូមបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជកា កងកម្លាំងនៅតាមព្រំដែនសូមមានការប្រុងប្រយ័ត្នផង ៕

ដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
www.cambodiastardailynews.com

You might like

Leave a Reply

Your email address will not be published. Required fields are marked *