មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិបច្ឆាមរណៈជូនសពយោធិន កងអនុសេនាធំទី១ !!!

ខេត្តបន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វរសេនីយ៍ឯក យ៉ែមឡុម មេបញ្ជាការរង កងតូចថ្មើរជើងលេខ៥១ អមដំណើរដោយ លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ ព្រមទាំង នាយទាហាន នាយទាហានរង និងពលទាហាន នៃអង្គភាព ចំណុះទីបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ដាក់កម្រងផ្កា និងបំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណៈជូនសព ព្រិន្ទបាលឯក មាន ឡាយ ដែលបានទទួលមរណៈភាព កាលពីថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង១:៤៥នាទី ក្នុងអាយុ ៥៤ឆ្នាំ ដោយរោគាពាធ។

វរសេនីយ៍ឯក មេបញ្ជាការរង បានលើកឡើងថាទោះបីជា លោកព្រិន្ទបាលឯក មាន ឡាយ បានលាចាកពីលោកយើងទៅហើយក្តី ក៏វីរៈភាព និងស្នាដៃធំៗជាច្រើនដែលរូបលោក បានបំពេញ និងចូលរួមសម្រេចភារកិច្ចជូនជាតិមាតុភូមិ និងប្រជាជន បានដិតដាមជាប់ក្នុងដួងចិត្ត នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់មិនអាចបំភ្លេចបានឡើយ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៥១ បានប្រគល់នូវថវិកាសមាគមមិត្តជួយមិត្ត ចំនួន៨លានរៀល ជូនគ្រួសារសព និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ដែលបានចូលរួមជាសម្ភារ ថវិកាក្នុងកម្មវិធីបុណ្យសពប្រកបដោយភាពអាឡោះអាល័យជាមិត្តរួមអាវុធ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *