ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញចុះពិនិត្យការងារហ្វឹកហ្វឺនកងកម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ ហ្វឹកហាត់បើកបរទូកសង្រ្គោះ !!!

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្តីទី យោធភូមិភាគទី៥ បានអញ្ជើញចុះពិនិត្យការងារហ្វឹកហ្វឺនកងកម្លាំងអន្តរាគមន៍ ហ្វឹកហាត់បើកបរទូកសង្រ្គោះ របស់អង្គភាព កងពលតូចថ្មើរជើងលេខ៥១ ដែលកំពុងហ្វឹកហាត់ នៅភូមិសាស្រ្តអាងត្រពាំថ្ម ស្ថិតនៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

សូមជម្រាបជូនផងដែរ កងកម្លំាងអន្តរាគមន៍នេះ សរុបចំនួន ៣០នាក់ ប្រើប្រាស់ទូកសរុបចំនួន ១០គ្រឿង ហ្វឹកហាត់រយះពេល១០ថ្ងៃ ដើម្បីឲ្យស្ទាត់ជំនាញ ក្នុងការបើកបរទូកសង្គ្រោះ ធានាបានតាមសំណូមពរ ក្នុងការជួយសង្គ្រោះជាយថាហេតុនៅលើផ្ទៃទឹក ដើប្បីអនុវត្តន៍បញ្ជាឱ្យបានទាន់ពេលវេលា និងទទួលបានជោគជ័យ ។

ឧត្តមសេនីយ៍ទោ សេង ធារិន បានធ្វើការកោតសរសើរដល់កម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ យោថភូមិភាគទី៥ ក្រៅពីការបំពេញភារកិច្ច ការពារជាតិ ការងារអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដោយយថាហេតុផ្សេងៗ ក៏ជាផ្នែកមួយសំខាន់ក្នុងការរួមចំណែកដោះស្រាយការលំបាកជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ដោយសារថាកងទ័ព កើតចេញពីប្រជាជន ការពារប្រជាជន ដើម្បីប្រជាជន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *