មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញត្រួតពិនិត្យ សិក្ខាកាមវគ្គបំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥១៤ បាញ់គ្រាប់ពិត នៅទីលានបាញ់គ្រាប់ពិតកងពលតូចថ្មើរជើងលេខ៥១ !!!

ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានអញ្ជើញត្រួតពិនិត្យ បាញ់គ្រាប់ពិត វគ្គហ្វឹកហ្វឺនបំប៉នពង្រឹង វរសេនាតូចថ្មើរជើងលេខ៥១៤ ចំនួន ១០០នាក់ ដែលប្រព្រឹត្តទៅនៅទីលានបាញ់គ្រាប់ពិត កងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លំហាត់បាញ់គ្រាប់ពិតក្នុងពេលនេះ មានបីកាយវិការ

១.កាយវិការក្រាបបាញ់

២.កាយវិការលុតជង្គង់បាញ់

៣.កាយវិការឈរបាញ់

ឆ្លៀតក្នុងឱកាសនោះផងដែរ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានធ្វើការកោតសរសើរ ដល់សិក្ខាកាមទាំងអស់ដែលខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលលទ្ធផលល្អក្នុងពេលបាញ់គ្រាប់ពិតនាពេលនេះ និងបានធ្វើការផ្ដាំផ្ញើឲ្យសិក្ខាកាមទាំងអស់ចៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន បន្តយកចិត្តទុកដាក់ គោរពវិន័យ មានសាមគ្គីគ្នា សិក្សារៀនសូត្រជាប្រចាំ ពីយោធាចារ្យ រៀមច្បងបន្ថែមទៀតដើម្បីយកចំណេះដឹង និងចំណេះធ្វើឱ្យបានស្ទាត់ជំនាញ ក្នុងភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *