លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយកគ្រឿងឧបភោគ បរិភោគ ចែកជូនដល់មណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ !!!

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយកគ្រឿងឧបភោគ បរិភោគ ចែកជូនដល់មណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ !!!

ចេញផ្សាយ:ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១
ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និង កីឡា និងលោកជំទាវ កែ សួនសុភី រួមលោកជំទាវ ភូ ណារីណា ក្រុមហ៊ុនក្រោនរីសត តំណាងដោយលោកស្រី ឡាយ គន្ធី និងស្វាមី បាននាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ សម្ភារៈ និងថវិកា ទៅចែកជូនដល់មណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ។

អំណោយដែលបាននាំយកមកចែកជូនថ្ងៃនេះរួមមាន៖
អង្ករ ២តោន ស្មើ២០០០ គីឡូក្រាម , ទឹកបរិសុទ្ធ ចំនួន ២០០យួ មកចែកជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ចំនួន ១៥១នាក់ ដោយឡែក ថវិកា ៧០០,០០០រៀល(ចិតសិបមុឺនរៀល) ចែកជូន គណៈគ្រប់គ្រង និង ម៉ែដោះ ដែលមើលថែទាំ កុមារ នៅភូមិ ប្ញស្សីក្រោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ថា ទោះបីជាអំណោយយកមកចែកជូនថ្ងៃនេះមានចំនួនតិចតួចក៏ដោយ តែវាអាចជួយសម្រួលដល់ការហូបចុកប្រចាំថ្ងៃនិងជីវភាពការរស់នៅរបស់ក្មួយៗបានមួយរយៈក្នុងអំឡុងពេលជម្ងឺកូវីដ១៩កំពុងរាតត្បាតផងដែរ។ លោកស្នងការក៏បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម និងលោកជំទាវ ដោយក្តីនឹករលឹក និង សូមអោយបងប្អូនប្រជាពលរដ្ឋួទាំងអស់ ប្រកាន់ភ្ជាប់នូវ ៣ ការពារ ៣ កុំ និងតាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាតត្បាតជំងឺកូវីដ ១៩ ៕ដោយៈលោក លឿត ប៉ឹប

You might like

Leave a Reply

Your email address will not be published. Required fields are marked *