ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ !!!

ភ្នំពេញ ៖ ល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ នៅទីលានបាល់ទះ វិមានពហុកីឡដ្ឋានជាតិ។

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ នេះ រៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា និងមានការចូលរួមប្រកួតពីសមាគម/ក្លិបកីឡា ចំនួន ២៩ក្រុម។ ជាលទ្ធផល បិទបញ្ចប់ព្រឹត្តិការណ៍ប្រកួត សមាគមបាល់ទះក្រសួងមហាផ្ទៃ B ទទួលបានជ័យលាភីលេខ១, ក្លិបបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ ទទួលបានជ័យលាភីលេខ២ និងក្លិបបញ្ជាការដ្ឋានកងអង្គរក្ស ទទួលបានជ័យលាភីលេខ៣។

សូមបញ្ជាក់ថា រង្វាន់ដែលផ្តល់ជូនដល់ក្រុមកីឡាករទទួលបានជ័យលាភី ក្នុងការប្រកួតកីឡាបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ គឺ ៖ លេខ១ ទទួលបានពានជ័យលាភី មេដាយមាស និងថវិកា ចំនួន ៥០លានរៀល, លេខ២ ទទួលបានមេដាយប្រាក់ និងថវិកា ចំនួន ២០លានរៀល និងលេខ៣ ទទួលបានមេដាយសំរឹទ្ធិ និងថវិកា ចំនួន ១២លានរៀល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *