ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងនិវត្តមកដល់មាតុប្រទេសវិញហើយ បន្ទាប់ពីបានយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង !!

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គស្តេចយាងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញប្រកបដោយព្រះរាជសុវត្ថិភាព នាល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីព្រះអង្គបានយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវការ និងចូលរួមសន្និសីទអន្តររដ្ឋាភិបាល លើកទី៤ ស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ នៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង។

You might like

Leave a Reply

Your email address will not be published. Required fields are marked *