ខេត្តបន្ទាយមានជ័យ ៖ ក្រោមការដឹកនាំ ចង្អុលបង្ហាញរបស់លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ បានលើកកម្ពស់ស្មារតី អនុវត្តន៍ឲ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជា សេចក្តីណែនាំ សេចក្តីកំណត់ និងផែនការរបស់ថ្នាក់លើទទួលបានលទ្ធផលឲ្យកាន់តែល្អប្រសើរ ។
លោកមេបញ្ជាការ បានបញ្ជាក់ថា ក្រៅពីការងារហ្វឹកហ្វឺនរៀនសូត្រ និងអនុវត្តន៍ភារកិច្ចស្នូល នាយទាហាន នាយទាហានរង ពលទាហាន គ្រប់បណ្តាកងឯកភាព ចំណុះតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ខិតខំបន្តកសាងអង្គភាព បង្កបង្កើនផល និងចិញ្ចឹមសត្វ ដើម្បីធានាការងារផ្គត់ផ្គង់ទ័ពហូបប្រចាំថ្ងៃ ។