ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានដឹកនាំសិក្ខាកាមវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាពតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ ធ្វើលំហាត់យុទ្ធដំណើរ ដោយថ្មើរជើងឆ្លងកាត់ឧបសគ្គដោយធម្មជាតិ និងការដោះស្រាយថាហេតុកើតមានឡើងក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ ។
ក្នុងការធ្វើយុទ្ធដំណើរទ័ពនេះដែរ ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានលើកឡើងថា ស្ថិតក្នុងស្ថានភាពដែលប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយគឺជាឱកាសសម្រាប់កងទ័ពធ្វើការហ្វឹកហ្វឺនពង្រឹងសមត្ថភាពដើម្បីធានាបាននូវការអនុវត្តតួនាទី ភារកិច្ចទទួលបានជោគជ័យតាមបទបញ្ជារបស់ថ្នាក់ដឹកនាំប្រគល់ជូន។ លោកមេបញ្ជាការបានបន្តទៀតថា ការធ្វើលំហាត់យុទ្ធដំណើរនាពេលនេះ គឺដើម្បីឱ្យ សិក្ខាកាមទទួលបាននូវចំណេះដឹង និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំបញ្ជា ការងារប្រយុទ្ធ ត្រៀមប្រយុទ្ធបានស្ទាត់ជំនាញដើម្បីធានាបាននូវភារកិច្ចការពារជាតិមាតុភូមិ និងប្រជាជន៕