ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល !!!

 

 

ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល !!!

ចេញផ្សាយ:ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១

ខេត្តកណ្ដាល៖ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វេីការឆ្លើយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា៖ សូមគោរពចំពោះលោកស្នងការខេត្តកណ្តាល ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់នៅក្នុង ភូមិអំពិលទឹក ឃុំកំពុងភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល សូមមិនបញ្ជេញឈ្មោះ។ នាងខ្ញុំបាទរួមទាំងអ្នកភូមិខាងលេីដែលជាជនរងគ្រោះសូមប្តឹងទៅលោកស្នងការខេត្តជាទីគោរព។

ដេីមហេតុ: ដោយនៅក្នុងភូមិឃុំខាងលេីមានជនសង្ស័យម្នាក់ឈ្មោះ ស្នា(កូនពូកុសល) ដែលជាមុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀននិងលឺថាមានកាន់កាំភ្លេីងខុសច្បាប់ផងដែរ។ ដោយថ្មីៗនេះជនខាងលេី(ស្នា)បានបង្កភាពភ័យខ្លាចដល់អ្នកភូមិនៅពេលយប់ដោយជននេះតែងតែលួចទៅមេីលស្រ្តីៗក្នុងភូមិងូតទឹក និងប្រេីទូរស័ព្ទលួចថតផងដែរ។ អ្វីដែរលេីសពីនេះជនសង្ស័យថែមទាំងគំរាមដល់ស្រ្តីរងគ្រោះមួយចំនួនដោយនិយាយថា«បេីមិនព្រមអោយរំលោភទេជនសង្ស័យនេះនិងចែកចាយរូបភាពដែលខ្លួនលួចថតបានជាទីសាធារណៈ»។

បញ្ជាក់: ដោយជននេះកន្លងមកធ្លាប់បានសមត្តកិច្ចចាប់ខ្លួនចូលពន្ធនាគារមួយដងរួចមកហេីយ(ជួញដូរគ្រឿងញៀន) ប៉ុន្តែពេលដែលចេញពីពន្ធនាគារវិញជននេះបែរជាមិនព្រមកែខ្លួនថែមទាំងមិនខ្លាចសមត្ថកិច្ចលើសដេីម។ ជាចុងក្រោយក្នុងនាមនាងខ្ញុំជាស្រ្តីម្នាក់រួមទាំងអ្នកភូមិកេីតហេតុខាងលេីសំណូមពរដល់លោកស្នងការជួយរកដំណោះស្រាយការពារសុវត្ថិភាពអោយជៀសផុតពីភាពភ័យខ្លាចទាំងនេះផង។

បន្ទាប់ពីទទួលបានព័ត៌មានខាងលេី ដោយមានការចង្អុលបង្ហាញពីក្រុមការងារព័ត៏មាន និងប្រតិកម្មរហ័សខេត្ត លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក បានបញ្ជាឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលព្រែកទន្លាប់ និងកម្លាំងផ្នែកជំនាញគ្រឿងញៀនស្រុកចុះស្រាវជ្រាវបង្រ្កាបករណីខាងលើ។

ជាលទ្ធផល៖

នៅថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៥និង៣៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកទន្លាប់ និងកម្លាំងជំនាញគ្រឿងញៀនបានដាក់កម្លាំងស្រាវជ្រាវនៅចំណុច: ភូមិស្ពានដែក ឃុំព្រែក​ទន្លាប់​ ស្រុកលើកដែក ខេត្តកណ្តាល ហើយបានធ្វើការចាប់ខ្លួនជនសង្ស័យឈ្មោះ កុសល្យ វាស្នា ហៅ(វាសនា) ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិអំពិលទឹក ឃុំ​កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

-យោង: ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៥២៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ របស់លោក អឿង វណ្ណា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល។

-ត្រូវចោទពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

-ប្រព្រឹត្តនៅ ភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ និង០១ ករណីទៀត អនុវត្តតាមដីកាបង្គាប់អោយចាប់ខ្លួនលេខ៨២៤ដកបខ ចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោក ជួន វណ្ណះ ចៅក្រមជំនុំជម្រះ នៃសាលាដំបូង ខេត្តកណ្តាល។

-ត្រូវចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។

ចំពោះជនជាប់ចោទសមត្ថកិច្ចជំនាញ បានបញ្ជូនទៅដាក់ពន្ធនាគារខេត្តកណ្តាលតាមនីតិវិធី។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន៕ ដោយៈកញ្ញា ឡាយ ចាន់ដាលីន និពន្ធនាយកគេហទំព័រ ខេមបូឌាស្តាដេលី

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *