ពិធីយុទ្ធដំណើរទ័ព រយៈពេលមួយថ្ងៃ របស់កម្លាំងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ !!!

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៣ លោកវរសេនីយ៍ឯក ហេង សូម៉ាយ៉ាត្រាម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ បានដឹកនាំកម្លាំងរបស់ទីបញ្ជាការ ធ្វើដំណើរយុទ្ធវិធីក្នុងគោលបំណងដើម្បីពង្រឹងកាយសម្បទារឹងមាំ និងរំលឹកឡើងវិញនូវជំនាញបច្ចេកទេស ពិសេសលើផ្នែកយុទ្ធវិធី។ នៅម៉ោង ៧:៣០ នាទីព្រឹក មានរថយន្ត ៥គ្រឿង បានដឹកកម្លាំងទាំងអស់ ចេញពីទីបញ្ជាការឆ្ពោះទៅ ភូមិកែវមុន្នី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ទៅទម្លាក់ទុកនៅទីនោះ។ បន្ទាប់មកកម្លាំងទាំងអស់ ត្រូវដើរមកវិញលើចម្ងាយផ្លូវប្រវែង ៨ គីឡូម៉ែត្រ ដោយប្រើរយៈពេល ១:៣០ នាទី ទើបដល់បន្ទាយវិញ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *