ខេត្តប៉ៃលិន៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ពិធីអប់រំផ្សព្វផ្សាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និតីកាលទី៧ ឆ្នាំ២០២៣ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី លឹម សុវណ្ណ នាយសេនាធិការរង យោធភូមិភាគទី៥ នៅទីបញ្ជាការ តំបន់ប្រតិបត្តិសឹករងប៉ៃលិន ។
ក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី លឹម សុវណ្ណ បានផ្សព្វផ្សាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និតីកាលទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ សូមប្រកាសប្តេជ្ញា ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារសន្តិភាព ការពារច្បាប់កំពូលរបស់ជាតិឱ្យបានជាដាច់ខាត៕