មួយគ្រួសារត្រៀមប្តឹងឧត្តមសេនីយ៍ទោ ប៊ន សំអាត និងបក្សពួកទៅក្រសួងមហាផ្ទៃ និងទៅតុលាការ !!!

ខេត្តតាកែវ ៖ យោងតាមក្រុមគ្រួសារខាងលើ បានរៀបរាប់ប្រាប់ឱ្យ គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍ដឹងថា ពួកគាត់ត្រៀមឯកសាររួចរាល់ហើយ ដើម្បីប្តឹងលោកឧត្តសេនីយ៍ទោ ប៊ន សំអាត អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ រួមទាំងគូរកនចំនួន២នាក់ទៀត ក្នុងនោះរួមមានក្រុមគ្រួសារមួយ មានគ្នា៦នាក់ជាបងប្អូនបង្កើតមានឈ្មោះ ៖

ទី១- លោក ឆាយ ប៉ួច ត្រូវជាឪពុក

ទី២- លោក ឆាយ សាវុធ ជាកូន

ទី៣- អ្នកស្រី ឆាយ ទេវី ជាកូន

ទី៤- លោក ឆាយ សាវឿន ជាកូន

ទី៥- លោក ឆាយ សម្បិត្ត ជាកូន

ទី៦- អ្នកស្រី ឆាយ ផាមី ជាកូន។

ទាំង៦នាក់មានមេធាវីអមផង បានប្ដឹងលោកឧត្តមសេនីយ៍ទោម្នាក់ឈ្មោះ ប៊ន សំអាត រួមទាំងគូរកន ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃផង ទៅសាលាដំបូងខេត្តតាកែវផង។

យោងតាមក្រុមគ្រួសារខាងលើ បានរៀបរាប់ប្រាប់ឱ្យ គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍ដឹងថា ពួកគាត់ត្រៀមឯកសាររួចរាល់ហើយ ដើម្បីប្តឹងលោកឧត្តសេនីយ៍ទោ ប៊ន សំអាត អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ រួមទាំងគូរកនចំនួន២នាក់ទៀត ក្នុងនោះរួមមាន ៖ ១- ឈ្មោះ ឆាយ ធីតា ជាប្រពន្ធលោក ប៊ន សំអាត ដែលបានសែនព្រេនរស់នៅជាប្ដីប្រពន្ធ និងទី២- ឈ្មោះ បឿន ពិសី ហៅឡុង ជាអង្គរក្ស ពីបទ «លួចចលនទ្រព្យអស់ជាច្រើន និងបង្ខាំងមនុស្ស ព្រមទាំងគំរាមប្រើប្រាស់អាវុធខុសច្បាប់»។

បើយោងតាមពាក្យបណ្តឹងឪពុក និងកូនៗខាងលើ បានរៀបរាប់ឱ្យដឹងថា លោក ប៊ន សំអាត បានទំនាក់ទំនងស្នេហាជាមួយនាង ឆាយ ធីតា ដែលត្រូវជាកូនស្រីបង្កើតរបស់លោក ឆាយ ប៉ូច រហូតបានសែនព្រេន និងចេញចូលរស់នៅក្នុងផ្ទះឪពុក ស្ថិតនៅទល់មុខផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលនៅតំបន់នោះអ្នកណាក៏ដឹងឮដែរ។

តាមពាក្យបណ្ដឹងបានអោយដឹងទៀតថា ក្រោយពីសែនព្រេនរួច លោក ប៊ន សំអាត បានប្រើល្បិចញុះញង់អោយបងប្អូនឈ្លោះប្រកែកគ្នាឥតឈប់ឈរ ដោយបង្ខំឲ្យពួកគាត់លក់ផ្ទះជាទ្រព្យសម្បត្តិរបស់ឪពុកម្តាយ តែពួកគាត់មិនព្រមលក់ ស្រាប់តែលោក ប៊ន សំអាត នាំគូរកនចូលលួចទ្រព្យក្នុងផ្ទះដែលជាកេរ្ដិ៍របស់លោកឪពុកអស់ជាច្រើនដឹកចេញទាំងឡាន។

បណ្តឹងដដែលបន្តទៀតថា លោក ប៊ន សំអាត និងប្រពន្ធឈ្មោះ ឆាយ ធីតា បានបង្ខាំងឪពុកចាស់ជរាមិនឲ្យកូនចូលទៅសួរសុខទុក្ខ និងយកទៅពេទ្យពិនិត្យសុខភាព ដោយដាក់លោក បឿន ពិសី ហៅឡុង ជាអង្គរក្សប្រើប្រាស់កាំភ្លើងខ្លីអោយនៅយាមក្នុងផ្ទះឪពុក បើមានអ្នកណាចូលទៅជួបលោក ឆាយ ប៉ូច ដែលជាឪពុក គឺមិនអោយចូលដាច់ខាត បើមិនស្ដាប់ដកកាំភ្លើងភ្ជង់ក្បាលភ្លាមទៅ។

នៅទីបំផុត លោក បឿន ពិសី ហៅឡុង បានធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ក្បាលកូនៗរបស់លោក ឆាយ ប៉ូច ពិតប្រាកដមែន ក្រោយពេលពួកគាត់សុំចូលទៅមើលឪពុករបស់ខ្លួន។

ជុំវិញករណីខាងលើ មហាជនរង់ចាំមើលថា តើផ្លូវច្បាប់នឹងមាននីតិវិធីបែបណា?

ក្រោយពីទទួលបានឯកសារគ្រប់គ្រាន់នូវពាក្យបណ្ដឹង យោងតាមកោះសន្តិភាពបានទូរស័ព្ទសុំការបំភ្លឺពីលោក ប៊ន សំអាត ត្រូវបានលោកបដិសេធទាំងអស់នូវទង្វើរបស់លោកដែលកើតមាននៅអង្គតាសោម ទាំងស្រុង ។

ជាពិសេសលោកថា លោកអត់មានកាំភ្លើងទេ ហើយប្រពន្ធរបស់លោក ក៏មិនទាន់លែងលះគ្នាដាច់ដែរ តើលោកទៅយកប្រពន្ធឯណាបានទៅ?

ដូច្នេះមានតែផ្លូវច្បាប់ទេ មានតែសាលាដំបូងខេត្តតាកែវទេ ដែលត្រូវរកយុត្តិធម៌សម្រាប់ក្រុមគ្រួសារទាំង៦នាក់របស់លោក ឆាយ ប៉ូច ដែលកំពុងចោទប្រកាន់លោក ប៊ន សំអាត មិនដកថយឡើយ ។ ឯលោក ប៊ន សំអាត ត្រូវបានប្រពន្ធឈ្មោះ ឆាយ ធីតា នៅជួយការពារប្ដីនៅឡើយទេ សុខចិត្តលះបង់បងប្អូនបង្កើតត្រកូលឆាយទាំង៦នាក់ ។

ចាំមើល! យុត្តិធម៌ស្មើដូចម្រាមដៃដែរឬអត់? ព័ត៌មានលំអិតនឹងមានផ្សាយជូនវគ្គបន្ត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *