លោក ហ៊ឹល រ៉ាយ៉ា អភិបាលនៃគណៈអភិបាលក្រុងនិងលោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុងសិរីសោភ័ណ បានបើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា !!!
ចេញផ្សាយ:ថ្ងៃសុក្រ ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១
ខេត្តបន្ទាយមានជ័យ៖រដ្ឋបាលក្រុងសិរីសោភ័ណបើកកិច្ចប្រជុំសាមញ្ញលេីកទី២៧ របស់ក្រុមប្រឹក្សាក្រុងសិរីសោភ័ណ អាណត្តិទី៣ ដឹកនាំដោយលោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុងសិរីសោភ័ណ លោក ហ៊ឹល រ៉ាយ៉ា អភិបាលនៃគណៈអភិបាលក្រុង និងមានការចូលរួមពីសំណាក់លោក-លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង នាយក-នាយករងរដ្ឋបាល បានចូលរួមផងដែរ។
កិច្ចប្រជុំផ្តោតលេីរបៀបវារៈសំខាន់ៗរួមមាន ៖
របៀបវារៈទី១៖ ពិនិត្យពិភាក្សានិងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាក្រុងអាណត្តិទី៣
របៀបវារៈទី២៖ ពិនិត្យពិភាក្សា និងអនុម័តលើរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលក្រុងសិរីសោភ័ណ
របៀបវារៈទី៣៖ ពិនិត្យពិភាក្សា និងអនុម័ត លើតារាងបែងចែកប្រាក់រង្វាន់ប្រចាំខែសីហា ឆ្នាំ២០២១
របៀបវារៈទី៤៖សំណួរ ចម្លើយ និងការបញ្ចេញមតិយោបល់
របៀបវារៈទី៥៖សេចក្តីផ្សេងៗ ៕ ដោយៈ លោក ពុំ សុផល រដ្ឋបាល គេហទំព័រ ខេមបូឌាស្តាដេលី