ឯកឧត្តម អ៊ុំ រាត្រី ទទួលអង្ករ៤តោន និងថវិកា សម្ភារៈពីសប្បុរសជនជូនដល់មន្ត្រី រាជការនៃមន្ទីរព័ត៌មានចំនួន ២រូប ដែលស្ថិតក្នុងតំបន់បិទខ្ទប់ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ !!!

ឯកឧត្តម អ៊ុំ រាត្រី ទទួលអង្ករ៤តោន និងថវិកា សម្ភារៈពីសប្បុរសជនជូនដល់មន្ត្រី រាជការនៃមន្ទីរព័ត៌មានចំនួន ២រូប ដែលស្ថិតក្នុងតំបន់បិទខ្ទប់ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ !!!


ចេញផ្សាយ:ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១
ខេត្តបន្ទាយមានជ័យ៖ អង្ករចំនួន៤តោនជាអំណោយរបស់ឯកឧត្ដម ងូ៉វ ប៊ុនរិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវចំនួន២តោននិង២តោនទៀតជាអំណោយរបស់លោក ង៉ែត វ៉ាន់ដា ម្ចាស់រោងម៉ាស៊ីនកិនស្រូវ (កៅង៉ែត) នៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ត្រូវបានធ្វើពិធីប្រគល់ជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ។ ឯកឧត្តម ង៉ូវ ប៊ុនរិទ្ធ បានមានប្រសាសន៍ថា ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងកាលៈទេសៈកូវីដ១៩ ពិសេសបងប្អូនប្រជាពលរដ្ឋ កំពុងស្ថិតក្នុងតំបន់បិទខ្ទប់ដើម្បីបញ្ចៀស នៅការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ហើយជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយសម្រាលនៃការលំបាកទើបរូបលោកនិងភរិយាសហការជាមួយម្ចាស់រោងម៉ាស៊ីន “កៅង៉ែត” បានផ្ដល់ជាអង្ករចំនួន ៤តោនដល់រដ្ឋបាលខេត្តនាថ្ងៃនេះ។

នាឱកាសនេះផងដែរ ឯកឧត្តម អ៊ុំ រាត្រី បានផ្ដល់នូវសម្ភារៈអំណោយ តាមរយៈឯកឧត្តម សេក សុខុម ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីរព័ត៌មានខេត្ត យកមកដល់ជូនដល់មន្ត្រី រាជការនៃមន្ទីរព័ត៌មានចំនួន ២រូប ដែលស្ថិតក្នុងតំបន់បិទខ្ទប់ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ អំណោយរួមមាន ៖ អង្ករ ២ការ៉ុង .មី២កេស .ត្រីខ ២យួរ .ទឹកត្រី ២យួរ .ទឹកស៊ីអ៊ីវ ២យួរ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថ្លែងនូវអំណរគុណ ដោយស្មោះចំពោះឯកឧត្តមលោកជំទាវ អស់លោកលោកស្រី ដែលបានជួយឧបត្ថម្ភ គាំទ្រដល់ប្រជាពលរដ្ឋ ជួបការលំបាកក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺឆ្លងកូវីដ១៩។ ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍បន្តទៀតថា រាល់អំណោយ សម្ភារៈ ថវិកាដែលរដ្ឋបាលខេត្តទទួលបានពីសំណាក់ ឯកឧត្តមលោកជំទាវលោកឧកញ៉ា រួមទាំងសប្បុរសជននានានោះ រដ្ឋបាលខេត្តនិងយកទៅប្រើប្រាស់ចែកជូនបងប្អូនប្រជាពលរដ្ឋ ឲ្យចំគោលដៅនិងផ្ទាល់ដៃ ជាពិសេសបងប្អូនទីទាល់ក្រ ស្ថិតក្នុងតំបន់បិទខ្ទប់ក៏ដូចជាកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលជាដើម ។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម អ៊ុំ រាត្រី ក៏សូមជូនពរចំពោះឯកឧត្តមនិងលោកជំទាវ ព្រមទាំងម្ចាស់រោងម៉ាស៊ីនកិនស្រូវ “កៅង៉ែត” សូមឲ្យជួបតែសេចក្ដីសុខចម្រើន សុខភាពមាំមួន រកស៊ីមានបាន ជៀសផុតពីជំងឺកាចសាហាវទាំងឡាយទាំងពួង និងជួបតែពុទ្ធពរទាំង ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយៈលោក លឿត ប៉ឹប ប្រធានសាខាខេត្តបន្ទាយមានជ័យ គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍.

You might like

Leave a Reply

Your email address will not be published. Required fields are marked *