ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ម៉ោង០៧ នឹង០០នាទីព្រឹក ក្រោមការដឹកនាំរបស់ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោក៨១៥ដឹកនាំកម្លាំងសរុប៩០នាក់(ស្រី២នាក់) គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
ក្រោយពេលគោរពទង់ជាតិរួចហើយ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោក៨១៥ មានមតិណែនាំដល់កងកម្លាំង ក្រោម ឱវាទឲ្យយកចិត្តទុកដាក់លើការងាររក្សាសន្តិសុខតាមព្រំដែនឲ្យបានល្អនិងត្រៀមកម្លាំងអន្តរាគមន៍ ឬ ប្រចាំបញ្ជានៅតាមគោលដៅជាប្រចាំ មានហេតុការណ៍កើតឡើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃដើម្បីកម្លាំងចុះជួយអន្តរាគមន៍បានទាន់ពេលវេលា ៕