លោកមេបញ្ជាការ វរសេនាតូចស៊ើបការណ៍ ត្រួតពិនិត្យ និងប្រគល់ភារកិច្ចដល់កម្លាំងត្រៀមអន្តរាគមន៍ !!!

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃសៅរ៏ ១៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ ស វិបុល មេបញ្ជាការ វរសេនាតូចស៊ើបការណ៍ បានអញ្ជើញចុះត្រួតពិនិត្យកងកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមលក្ខណៈសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយមហន្តរាយធម្មជាតិ ឬយថាហេតុផ្សេងៗ ដែលអាចកើតមានឡើងក្នុងភូមិសាស្រ្តឈរជើង និងតាមបទបញ្ជារបស់ ថ្នាក់លើក្នុងទិសយោធភូមិភាគទី៥។

លោកមេបញ្ជាការ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងយោធិនគ្រប់រូប នៃកងកម្លាំងអន្តរាគមន៍ទាំងអស់ របស់វរសេនាតូចស៊ើបការណ៍ ដែលបានប្រុងប្រៀប កម្លាំង មធ្យោបាយ និងសម្ភារ តាមផែនការ ដើម្បីរង់ចាំអនុវត្តតាមបទបញ្ជាដែលថ្នាក់លើបានប្រគល់ជូន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *