ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានឧបត្ថម្ភម៉ូតូ០២ គ្រឿង ដល់មន្ត្រីវិទ្យុជាតិFM94MHzខេត្តបន្ទាយមានជ័យ !!!
ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូម៉ាកHONDA DREAM ចំនួន២គ្រឿង សេរីឆ្នាំ២០២១ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានឯកឧត្តម សេក សុខុម ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បានធ្វើពិធីប្រគល់ជូនលោក ឡៅ សំពរ អនុប្រធានមន្ទីរព័ត៌មានខេត្តទទួលបន្ទុកការិយាល័យវិទ្យុជាតិFM94MHzខេត្តបន្ទាយមានជ័យ និងលោក ប៉ែន ពុទ្ធី មន្រ្តីការិយាល័យគណៈនេយ្យ នៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ទុកសម្រាប់បម្រើការងារជូនអង្គភាព នាព្រឹកថ្ងៃអង្គារ៍ ទី២៤ ខែសីហា ឆ្នាំ២០២១ ពិធីប្រគល់ធ្វើនៅមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ៕ខ្ញុំបាទ ឡាយសុជាតិ ចាងហ្វាងការផ្សាយ គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍ ព្រមទាំងសហការី២៥ខេត្តក្រុង សូមជូនពរឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានសូមជូនពរអាយុជួបតែពុទ្ធពរទាំង៤ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕