ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតី ការធ្វើបទបង្ហាញលើការងារគ្រប់គ្រងនិងកែទម្រង់រដ្ឋបាលសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងព័ត៌មាន ដែលបកស្រាយដោយ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ និងជាគ្រូឧទ្ទេសនាមនៅសាលាភូមិន្ទរដ្ឋបាល ។
ឯកឧត្តម គង់ សុភី បានអញ្ជើញមកធ្វើបទបង្ហាញលើការងារគ្រប់គ្រងនិងកែទម្រង់រដ្ឋបាលសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងព័ត៌មានរួមមាន៖
-បុព្វហេតុដែលនាំឲ្យធ្វើការកែទម្រង់រដ្ឋបាលសាធារណៈ, សមត្ថភាពធនធានមនុស្សនិងស្ថាប័ននៅមានកម្រិតក្នុងការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ពិសេសនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
-ប្រាក់បៀវត្សត្រូវបានដំឡើងជាលំដាប់ ប៉ុន្តែមិនទាន់បានធានាដល់ការលើកទឹកចិត្តអ្នកដែលមានទេពកោសល្យ ភាពប៉ិនប្រសប់ និងសមត្ថភាពជំនាញនៅឡើយ . ការផ្លាស់ប្ដូររបៀបរបបនៃការ បំពេញការងារ (ផ្នត់គំនិត និងអភិក្រមការងារ)“បើមិនមានការផ្លាស់ប្តូរឲ្យទាន់នឹងសភាពការណ៏ទេ នោះរដ្ឋបាលសាធារណៈនិង មន្ត្រីសាធារណៈ និងក្លាយជាឧបសគ្គដល់ការងារកែទម្រង់ និងការអភិវឌ្ឍទៅវិញ“ ៕អត្ថបទ-រូបភាព៖ ទទក, ផ្សាយដោយ៖ ប៉ោ កុសល