ខ្លាំងមែន! ហាងយីហោឫស្សីផ្អែម លួចបើកទទួលភ្ញៀវឱ្យចូលមកសេពគ្រឿងស្រវឹង ទាំងកណ្ដាលថ្ងៃ ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១០៣នាក់ !!!
ចេញផ្សាយ៖ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១
រាជធានីភំ្នពេញ ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ហើម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ គណៈបញ្ជាការឯកភាពខណ្ឌ បានដឹកនាំកម្លាំងចម្រុះចុះបង្រ្កាបទីតាំងភោជនីយដ្ឋានមួយកន្លែង យីហោឬស្សីផ្អែម ដែលលួចបេីកទទួលភ្ញៀវឱ្យចូលមកសេពគ្រឿងស្រវឹង គឺជាការអនុវត្តផ្ទុយទៅនឹងលិខិតលេខ២៤៩ /២១ សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ។
ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ហើម ដារិទ្ធ អភិបាលនៃគណៈអភិបាលនិងជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានចុះបង្ក្រាបហាងឬស្សីផ្អែម លួចបេីកទទួលភ្ញៀវ ឱ្យចូលមកសេពគ្រឿងស្រវឹង ទាំងកណ្ដាលថ្ងៃនិងឃាត់មនុស្សប្រុសស្រីចំនួន១០៣នាក់ ដោយគ្មានព្រួយបារម្ភពីការរីករាលដាលជំងឺកូវីដ-១៩ សោះឡើយ ជីវិតមនុស្សផុយស្រួយណាស់ ក្នុងមួយថ្ងៃៗឆ្លងជិតមួយពាន់នាក់ ស្លាប់ក្នុងមួយថ្ងៃៗរាប់សិបនាក់ ដូច្នេះប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ អាជ្ញាធរនិងសមត្ថកិច្ច គាត់ពិតជាហត់នឿយខ្លាំងណាស់ រកតែពេលវេលាទទួលទានអាហារ ដំណេកមិនបាន ដោយសារតែបំពេញតួនាទីភារកិច្ចជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ឲ្យបានរួចផុតពីជំងឺដ៏កាចសាហាវមួយនេះ ផ្ទុយទៅវិញនៅតែមានក្រុមមនុស្សមួយចំនួនបំពានច្បាប់ ប្រមូលផ្ដុំគ្នាផឹកស៊ីសប្បាយអឺងកង អត់គិតអំពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បន្តិចសោះឡើយ ។
សូមបញ្ជាក់ ៖ ទីតាំងភោជនីយដ្ឋាន ឬស្សីផ្អែមនេះស្ថិតនៅ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ
រាជធានីភំ្នពេញ ក្នុងនោះកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សប្រុស ស្រីសរុបចំនួន១០៣ នាក់កំពុងតែធ្វើការណែនាំ ហ្នឹងយកសំណាករួច សមត្ថកិច្ចចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ដោយៈ កញ្ញា ឡាយ ចាន់ដាលីននិពន្ធនាយក គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍