ជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធនឹងករណីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋត្រូវបានសមត្ថកិច្ចឃាត់ខ្លួន !!!

ជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធនឹងករណីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋត្រូវបានសមត្ថកិច្ចឃាត់ខ្លួន !!!

ចេញផ្សាយៈថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១
ខេត្តបន្ទាយមានជ័យ៖ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ និងលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនព្រហ្មទណ្ឌ ព្រមទាំងមានការសំរបសំរួលនីតិវិធី ពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង ១៩និង៤០នាទីយប់ កម្លាំងការិល័យកំរិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យ ចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ រួមមាន ៖
១.ឈ្មោះ ប៊ុន ប៊ូពីដា ភេទប្រុស ៣២ឆ្នាំ ជាអ្នកធ្វើសកម្មភាព។
២.ឈ្មោះ មុំរក្សា ភេទប្រុស ៣២ឆ្នាំ ជាម្ចាស់ម៉ូតូ ពាក់ព័ន្ធនឹងករណីលួច គាស់ទំលុះទំលាយ ចំណុចហាងលក់ខោអាវ ស្លាកយីហោ ឡេឌីហ្វឺស ដែលស្ថិតក្នុង ភូមិ៣ សង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ ព្រមទាំងដកហូតវត្ថុតាងរួមមានៈម៉ូតូ ហុងដាឌ្រីម ០១គ្រឿង ពណ៌ខ្មៅ សេរី២០១១ ស្លាកលេខ ប/ជ 1E 5664 និងកាសស្តាប់ត្រចៀក០១ . និង បាសJBL ចំនួន០១ រួចបានប្រគល់ជូនជនរងគ្រោះវិញ កាសស្តាប់ត្រចៀក០១ និងបាសJBL ០១ ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕ ដោយៈលោក លឿត ប៉ឹប ប្រធានសាខាខេត្តបន្ទាយមានជ័យ គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

You might like

Leave a Reply

Your email address will not be published. Required fields are marked *