ទីប្រឹក្សាសន្តិសុខជាតិសេតវិមាននិយាយថា សហរដ្ឋអាមេរិកផ្តោតលើសក្តានុពលនៃការវាយប្រហារភេរវកម្មដោយសត្រូវរបស់ក្រុមតាលីបង់ !!!
ចេញផ្សាយ:ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១WASHINGTON, (Reuters) - នៅថ្ងៃព្រហស្បតិ៍ ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បានប្រាប់ភ្នាក់ងារព័ត៌មាន NBC Nightly ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុង “ផ្តោតជាចម្បង” ទៅលើសក្តានុពលនៃការវាយប្រហារភេរវកម្មនៅអាហ្វហ្កានីស្ថានដោយក្រុមមួយចំនួនដូចជា ISIS-K ដែលជាសត្រូវធំបំផុតរបស់ក្រុមតាលីបង់ ។
លោក Sullivan បានប្រាប់កម្មវិធី NBC ថាការនាំប្រជាជនអាមេរិកចាកចេញពីអាហ្វហ្គានីស្ថានគឺជា “ប្រតិបត្តិការដ៏ប្រថុយប្រថានមួយ” បណ្តាលឲ្យមានសំណួរសួរថា តើក្រុមតាលីបង់នឹងបន្តអនុញ្ញាតឲ្យ ប្រជាជនឆ្លងកាត់ដោយសុវត្ថិភាពទៅកាន់ព្រលានយន្តហោះ និងស្ថានការណ៍ផ្សេងទៀតដូចជាការវាយប្រហារដោយក្រុមអ៊ីស្លាមដូចជា ISIS-K ឬយ៉ាងណា។
លោក Sullivan បាននិយាយថា “ក្នុងចំណោមស្ថានការណ៍ទាំងអស់ ស្ថានការណ៍មួយដែលយើងផ្តោតជាចម្បងគឺ សក្តានុពលនៃការវាយប្រហារភេរវកម្មដោយក្រុមផ្សេងៗដូចជា ISIS-K ដែលជាសត្រូវធំបំផុតរបស់ក្រុមតាលីបង់ ដូច្នេះយើងនឹងបន្តធ្វើការដើម្បីកាត់បន្ថយហានិភ័យឲ្យនៅកំរិតទាបបំផុត និងបង្កើនចំនួនប្រជាជនចាកចេញ ឲ្យបានច្រើនបំផុត”។
មន្ត្រីសហរដ្ឋអាមេរិកនិយាយថា ពួកគេកំពុងធ្វើការទាំងថ្ងៃទាំងយប់ដើម្បីជម្លៀសប្រជាជនអាមេរិក និងអ្នកដែលជួយកងកម្លាំងអាមេរិកចេញពីទីក្រុងកាប៊ុលប៉ុន្តែស្ថានភាពសន្តិសុខមានការពិបាកដោយសារមានក្រុម ISIS-K ជាដើម។
លោក Sullivan បានប្រាប់ NBC ថា មិនច្បាស់ទេថាតើមានប្រជាជនអាមេរិកប៉ុន្មាននាក់ដែលកំពុងតែស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅឡើយ ប៉ុន្តែរដ្ឋបាលរបស់ប្រធានាធិបតីលោក Biden ប្តេជ្ញាថានឹងទៅទទួលពលរដ្ឋអាមេរិកទាំងឡាយណាដែលចង់ចាកចេញ ហើយនឹងទាក់ទងជាមួយមន្ត្រី អាមេរិក ដើម្បីចាកចេញតាមយន្តហោះ។
ប៉ុន្តែលោកបានព្រមានថាស្ថានការណ៍អាចមានភាពប្រែប្រួល។
លោកមានប្រសាសន៍ថា “ក្នុងពេលនេះ យើងបានបង្កើតទំនាក់ទំនងជាមួយក្រុមតាលីបង់ដើម្បីអនុញ្ញាតឲ្យប្រជាជនធ្វើដំណើរដោយសុវត្ថិភាពទៅកាន់អាកាសយានដ្ឋាន និងកំពុងតែធ្វើការដើម្បីទៅយក ប្រជាជនអាមេរិក និងអាហ្វហ្គានីស្ថានដែលកំពុងស្ថិតក្នុងគ្រោះថ្នាក់ទៅកាន់អាកាសយានដ្ឋាន។ នេះជាអ្វីដែលបាននិយាយ ប៉ុន្តែយើងមិនអាចពឹងផ្អែកលើអ្វីមួយបានទាំងស្រុងបាននោះទេ” ៕
U.S. focused on potential for terrorist attack by Taliban foes, says security adviser
WASHINGTON, (Reuters) - The U.S. government is “laser focused” on the potential for a terrorist attack in Afghanistan by a group like ISIS-K, a sworn enemy of the Taliban, White House national security adviser Jake Sullivan told NBC Nightly News on Thursday.
Sullivan told the NBC program that getting Americans out of Afghanistan was “a risky operation” given questions about whether the Taliban would continue to allow the safe passage of people to the airport and other contingencies such as possible attack by an Islamist group such as ISIS-K.
“One of the contingencies we are very focused on, laser focused on, is the potential for a terrorist attack by a group like ISIS-K, which of course is a sworn enemy of the Taliban, so we will keep working to minimize the risks and maximize the number of people on planes,” Sullivan said.
U.S. officials say they are working around the clock to evacuate Americans and those who aided U.S. forces out of Kabul, but that the security situation on the ground is challenging given the presence of groups like ISIS-K.
Sullivan told NBC it was unclear exactly how many Americans were still in the country, but the Biden administration is committed to getting any American who wants to leave and gets in contact with U.S. officials onto a plane.
But he cautioned that the situation was fluid.
“We right now have established contact with the Taliban to allow for the safe passage of people to the airport and that is working at the moment to get Americans and Afghans at risk to the airport,” he said. “That being said, we can’t count on anything.”