ខេត្តបន្ទាយមានជ័យ ៖ សកម្មភាពការងារនៅទីបញ្ជាការអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨៩១ដោយគិតចាប់ពីវេលាម៉ោង០៦នឹង០០នាទីព្រឹកមកដល់ម៉ោង០៧នឹង០០នាទីនៅពេលព្រឹកថ្ងៃចន្ទនេះកងកម្លាំង បានធ្វើពិធីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅទីបញ្ជាការវរ:សរុបរួមមានចំនួន៧៨នាក់ ក្រោមការដឹកនាំរបស់ លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨៩១ ។
ក្រោយពេលគោរពទង់ជាតិរួចហើយ លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨៩១ មានមតិណែនាំដល់កងកម្លាំង ក្រោម ឱវាទឲ្យយកចិត្តទុកដាក់លើការងាររក្សាសន្តិសុខតាមព្រំដែនឲ្យបានល្អនិងត្រៀមកម្លាំងអន្តរាគមន៍ ឬ ប្រចាំបញ្ជានៅតាមគោលដៅជាប្រចាំ មានហេតុការណ៍កើតឡើងនៅក្នុងក្រុងប៉ោយប៉ែតឬតាមព្រំដែនកម្ពុជា ថៃដើម្បីកម្លាំងចុះជួយអន្តរាគមន៍បានទាន់ពេលវេលា ៕