ខេត្តបន្ទាយមានជ័យ ៖ ដោយអនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ផែនការឲ្យកម្លាំងនគរបាលទូទាំងខេត្តពិសេសកម្លាំងជំនាញត្រូវបង្ក្រាបរាល់បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង បទល្មើសជួញដូរគ្រឿងញៀន ដើម្បីធានាបាននៅសន្តិសុខសុវត្ថិភាពសង្គម ភូមិឃុំ-សង្កាត់មានសុវត្ថិភាព។
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការពីកម្លាំងអធិការដ្ឋាននគបាលស្រុកស្វាយចេក និងស្រុកថ្មពួក ចុះស្រាវជ្រាវនិងបង្ក្រាបបានមុខសញ្ញាជនសង្ស័យជួញដូរគ្រឿងញៀន និង ប្រើប្រាស់អាវុធខុសច្បាប់ ចំនួន២នាក់ រួមមាន ១-ឈ្មោះ អូ ទាវ ភេទប្រុស អាយុ៤១ឆ្នាំ ទីលំនៅភូមិតាអុងកេីត ឃុំរលួស ស្រុកស្វាយចេក ត្រួតពិនិត្យឃើញមាន អាវុធខ្លី ម៉ាក SIG SAUR P320 ចំនួន០១ដើម មានបង់២ នឹងគ្រាប់ ៤៦គ្រាប់ ។
២-ឈ្មោះ ឡុន សុលី ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិគោករកា ឃុំតាបែន ស្រុកស្វាយចេក។
ប្រតិបត្តិការបង្ក្រាបនេះ មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ។ ជាលទ្ធផលកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានវត្ថុតាងមួយចំនួន មានដូចជា ៖ -កូនជញ្ជីងចំនួន២
-កាំភ្លើងខ្លីកែឆ្នៃ ចំនួន១ -កាំភ្លើងវែងកែឆ្នៃចំនួន ៣ដើម-គ្រាប់កាំភ្លើង អាកា ចំនួន៩គ្រាប់ នឹងបង់ចំនួន១ -បំពង់កែវសម្រាប់ជក់គ្រឿងញៀនចំនួន២ -សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន -ដែកកេះកែឆ្នៃសម្រាប់ជក់គ្រឿងញៀនចំនួន២០។
ក្រោយសួនាំ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ជនសង្ស័យទាំង០២នាក់រួមនិងវត្ថុតាង នគរបាលជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕