អបអរសាទរ តំបន់ប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នាកិច្ចប្រជុំគណៈកម្មាធិការបេតិភណ្ឌពិភពលោក លើកទី៤៥ នៅរាជធានីរីយ៉ាដ៍ ព្រះរាជាណាចក្រ អារាប៊ី សាអ៊ូឌីត។
ក្នុងនាមជាកូនខ្មែរ ខ្ញុំពិតជាមានក្តីរំភើបរកអ្វីនឹងប្រៀបផ្ទឹមបាន ដែលសម្បត្តិមរតកដូនតាខ្មែរ ដែលជាដូងព្រលឹងជាតិ ត្រូវបានទទួលស្គាល់កម្រិតពិភពលោក ជាបន្តបន្ទាប់។ នេះគឺជាការផ្តល់កិត្តិយសដ៏ធំធេងពីសហគមន៍អន្តរជាតិចំពោះប្រាសាទបុរាណខ្មែរ និងក៏ដូចជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការអភិរក្សបណ្តាសម្បត្តិបេតិកភណ្ឌជាតិរបស់ខ្លួន រួមមាន តំបន់អតីតរាជធានី លិង្គបូរៈ ឬឆោកគគីរ នេះផងដែរ ៕