ភ្នំពេញ ៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣–
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យ គណៈប្រតិភូសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association) ដឹកនាំដោយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងជាប្រធានសមាគម ជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
បន្ទាប់ពីជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា ទៅពិនិត្យឈ្វេងយល់ពីការងារថែរក្សាហ្វីល និងរូបថត របស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងស្វែងរកកិច្ចសហប្រតិបត្តិការលើការងារថែរក្សាហ្វីល និងរូបថតនេះផងដែរ ៕រូបថត៖ ខឹម សុវណ្ណារ៉ា