លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់ និង ណែនាំដល់ក្រុមយុវជនផ្ដាច់សារធាតុញៀន ដែលកំពុងកើតជម្ងឺកូវីដ១៩ឲ្យបញ្ឈប់បង្កចលាចល !!!
ខេត្តបន្ទាយមានជ័យ:លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ .លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត .លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ អមដំណើរឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៩ ខែសីហាឆ្នាំ២០២១ុនេះ បានដឹកនាំក្រុមការងារចុះរៀបចំសណ្ដាប់ធ្នាប់និងធ្វើការណែនាំដល់យុវជនផ្ដាច់សារធាតុញៀននៅមណ្ឌលជីវិតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខណ:យុវជនទាំងនោះកំពុងតែមានការឆ្លងនូវជំងឺកូវីដ១៩ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ថា យុវជនផ្ដាច់គ្រឿងញៀនទាំងអស់សូមរក្សានូវរបៀបរៀបរយ មានសណ្ដាប់ធ្នាប់ ហាមបង្កើតភាពចលាចល ដើម្បីបង្កលក្ខណៈងាយស្រួលដល់អាជ្ញាធរ សមត្ថកិច្ច ក្រុមគ្រូពេទ្យជំនាញ រៀបចំចាត់បញ្ជូនអ្នកដែលមានជំងឺកូវីដ១៩ទៅព្យាបាលឱ្យបានទាន់ពេលវេលា អាជ្ញាធរនិងសមត្ថកិច្ចកំពុងរៀបចំដោះស្រាយជូនហើយ មិនទុកឱ្យប្អូនៗណាម្នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងដោយគ្មានការព្យាបាលនោះទេ។
គួរបញ្ជាក់ថា យុវជនបន្សាបសាធាតុញៀនមណ្ឌលជីវិតថ្មីភ្នំបាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ មានយុវជនផ្ដាច់គ្រឿងញៀនកើតជំងឺកូវីដ១៩ មានចំនួន៦០១នាក់ ក្នុងនោះស្រី៣០នាក់។ បច្ចុប្បន្នពួកគេត្រូវបានអាជ្ញាធរនឹងសមត្ថកិច្ចបញ្ជូនទៅព្យាបាលជាបន្តបន្ទាប់ ខ្លះត្រូវបានបញ្ជូនទៅមណ្ឌលព្យាបាលក្នុងក្រុងសិរីសោភ័ណ និងមួយចំនួនបញ្ជូនទៅមណ្ឌលព្យាបាលនៅក្រុងប៉ោយប៉ែត ៕ ដោយៈ គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍