ខេត្តបន្ទាយមានជ័យ ៖ ដោយអនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឱ្យលុបបំបាត់ទាំងអស់រាល់បទល្មើសទាំងឡាយ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង តាមមូលដ្ឋាន។
នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ២៤និង ៣០នាទី លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះល្បាត និងត្រួតពិនិត្យក្នុងភូមិសាស្រ្ត ស្មុគស្មាញ ទីប្រជុំជន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ បានឃាត់ខ្លួនក្មេងទំនើងដើរលេងយប់ជ្រៅ បានចំនួន១៥នាក់។
បន្ទាប់មកជំនាញផ្នែកប្រឆាំងគ្រឿងញៀន បានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ឃើញវិជ្ជមាន(+) ចំនួន០៧នាក់ ស្រី០១នាក់។
វត្ថុតាងចាប់យករួមមាន៖
១-ម៉ូតូចំនួន ០៧គ្រឿង។
២-កាំបិតខ្វែវ ០១ដើម។
៣-ពូថៅ ០១ ដើម។
៤-ថ្នាំគ្រាប់គ្រាប់ពណ៍ក្រហម មានអក្សរ(wy) ចំនួន០៨ គ្រាប់។
៥-បំពង់កែវមួយកំណាត់ ០១។
ក្មេងស្ទាវទាំង៧នាក់ ដែលជាប់ពាក់ពន្ធ័សារធាតុញៀនរួមមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ រ៉ា វីត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ។
២-ឈ្មោះ គុយ គីណាល់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ។
៣-ឈ្មោះ វ៉ាយ វុធ ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ ។
៤-ឈ្មោះ ថោង ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ។
៥-ឈ្មោះ លៀប ចន្តា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ។
៦-ឈ្មោះ ញឹម ចាន់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ។
៧-ឈ្មោះ រី នីង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ច្ចុប្បន្ន ៖ ក្មេងដែលមានសារធាតុញៀន ត្រូវបាននគរបាលបន្តនីតីវិធីឃាត់ខ្លួនបណ្តោះអាសន្នដើម្បីសួនាំនិងចាត់ការតាមច្បាប់។ ចំពោះក្មេង៨នាក់ផ្សេងទៀត ដែលមិនពាក់ពន្ធ័សារធាតុញៀន ត្រូវបានធ្វើការអប់រំណែនាំ និង អនុញាតិឲ្យឪពុកម្តាយឬអាណាព្យាបានមកទទួលយកទៅអប់រំបន្តនៅមូលដ្ឋាន៕