ភ្នំពេញ ៖ លោកបណ្ឌិត ព្រាប នូរ៉ា អនុប្រធាន និងជាអ្នកនាំពាក្យសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងលោកបណ្ឌិត ទូច វណ្ណ: ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោកជំទាវ កែ សួនសុភី ជូនលោក មួង សុវណ្ណារិទ្ធ អ្នកសារព័ត៌មាន និងជាសមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលមានជម្ងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅក្នុងភូមិសែនសុខ ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អំណោយរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ដែលលោកបណ្ឌិត ព្រាប នូរ៉ា និងក្រុមការងារ បានប្រគល់ជូនលោក មួង សុវណ្ណារិទ្ធ នាឱកាសនោះរួមមាន ៖ ថវិកា ចំនួន ១ ០០០ ០០០(មួយលាន)រៀល និងផ្លែឈើ ចំនួន ១កន្ត្រក៕