ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមពិធី ប្រកាសចូលចូលកាន់តំណែងអភិបាលរង នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ តំណាងក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អភិបាលស្រុក មេឃុំ-ចៅសង្កាត់ ជាច្រើនរូប។
លោក កែ សួនសុភាព ត្រូវបានប្រកាសចូលកាន់តំណែងជា អភិបាលរង ខេត្តបន្ទាយមានជ័យ ជំនួស ឯកឧត្តម គឹង វណ្ណៈ អភិបាលរង ដែលបានបញ្ចប់អាណត្តិ ទៅបម្រើការងារនៅក្រសួងមហាផ្ទៃវិញ។
ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានដាក់ពង្រាយកម្លាំង ដើម្បីការពារសន្តិសុខ សុវត្ថិភាព និង សម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំផងដែរ៕