កងកម្លាំងទាំង៣ បានចុះត្រួតពិនិត្យមើលទីតាំងដាក់ប៉ារ៉ាស់ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលពីបណ្តាខេត្តជាប់ព្រំដែន !!!


កងកម្លាំងទាំង៣ បានចុះត្រួតពិនិត្យមើលទីតាំងដាក់ប៉ារ៉ាស់ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលពីបណ្តាខេត្តជាប់ព្រំដែន !!!

 

ខេត្តបន្ទាយមានជ័យៈនាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ អាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យមេីលទីតាំងដាក់ប៉ារ៉ាស់ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលពីបណ្តាខេត្តជាប់ព្រំដែន ជាមួយអាជ្ញាធរមូលដ្ឋានក្នុងស្រុកមង្គលបូរី ដែលជាស្រុកជាប់ព្រំប្រទល់នឹងខេត្តបាត់ដំបង ។

 

ដោយអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ រយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ២០ មេសា ឆ្នាំ២០២១ នៅភូមិសាស្ត្រខេត្ត ដើម្បីសុវត្ថិភាពរបស់ជាតិ និងជីវិតរបស់ប្រជាជនកម្ពុជា កម្លាំងចម្រុះក្នុងមូលដ្ឋានបានចាត់វិធានការណ៍ដោយដាក់ប៉ារ៉ាស់ព្រំប្រទល់រវាងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង មិនអោយធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្តោះអាសន្ន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *