មេបញ្ជាការស្តីទី វរសេនាតូចថ្មើរជើងលេខ៥១៣ ដឹកនាំនាយទាហាន នាយទាហានរង ពលទាហាន ហ្វឹកហ្វឺនប្រចាំសប្តាហ៍លំហាត់យុទ្ធដំណើរទ័ព !!!

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃចន្ទ ១២កើត ខែស្រាពណួ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៣ ដោយអនុវត្តតាមផែនការកងពលតូចថ្មើរជើងលេខ៥១ លោកវរសេនីយ៍ត្រី សឹង សុផារិន មេបញ្ជាការស្តីទី វរសេនាតូចថ្មើរជើងលេខ៥១៣ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងវរសេនាតូច ធ្វើលំហាត់យុទ្ធដំណើរទ័ពប្រចាំសប្តាហ៍ដោយថ្មើរជើងដែលមានរយ:ចម្ងាយ ១៦គីឡូម៉ែត្រ នៅជុំវិញភូមិសាស្ត្រអង្គភាពវរសេនាតូចឈរជើង ស្ថិតនៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា: អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ បានធ្វើលំហាត់យុទ្ធដំណើរទ័ពប្រចាំសប្តាហ៍នេះ ដើម្បីពង្រឹងកាយសម្បទាយោធិនឲ្យមានភាពរឹងមាំ មានសាមគ្គីភាពល្អ និងចេះជួយគ្នាទៅវិញទៅមក ហើយក៏ជាលក្ខណៈប្រមូលផ្តុំកម្លាំងមួយផ្នែក ក្នុងទីតាំង ដើម្បីត្រៀមអន្តរាគមន៍ដោះស្រាយរាល់យថាហេតុផ្សេងៗ និងរង់ចាំបទបញ្ជាថ្នាក់លើ២៤ម៉ោង លើ២៤ម៉ោង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *