រាជធានីភ្នំពេញ ៖ ឆ្លើយតបទៅនឹងការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី RFA Khmer ដែលបានចុះផ្សាយដោយគ្មានមូលដ្ឋានច្បាស់លាស់ ដោយចោទប្រកាន់ទៅលើថ្នាក់ដឹកនាំរបស់ក្រសួងមហាផ្ទៃ ជាពិសេសមួលបង្កាច់បង្ខូចកិត្តិយសសម្ដេចក្រឡាហោម ស ខេង ក្នុងការផ្ទេរអំណាចជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា ទៅជាអគ្គស្នងការរងនគរបាលជាតិ និងបានចោទប្រកាន់សម្ដេចក្រឡាហោម ថាតែងតាំងកូនចៅសាច់ញាតិ ស្អេកស្កះនៅក្នុងក្រសួងមហាផ្ទៃ បែបគ្រួសារនិយម ដែលទាំងអស់នេះគឺជាការផ្សាយដើម្បីញុះញង់ ដោយពុំបានស្វែងយល់ពីគោលការណ៍នៃការតែងតាំងមន្ត្រីរាជការ ផ្ទុយពីភាពប្រាកដនិយម និងមានចលនាមួលបង្កាច់ ធ្វើឱ្យសាធារណជនមានការយល់ច្រឡំលើភាពស្អាតស្អំរបស់សម្ដេចក្រឡាហោម ស ខេង។
សូមអានសេចក្តីបដិសេធព័ត៌មានទាំងស្រុងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដូចខាងក្រោម។