ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានរៀបចំពិធី ប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆមាសទី១ និងទិសដៅអនុវត្តបន្ដ ឆមាសទី២ ឆ្នាំ២០២៣ និងបំពាក់គ្រឿងឥស្សរិយយស ជូនដល់នាយទាហាន ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយការិយាល័យ-ផ្នែក មេបញ្ជាការ ស្រុក-ក្រុងទាំង៨ មេបញ្ជាការកងអនុសេនាធំ និងអង្គភាពចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារផងដែ ។
នៅក្នុងពិធីនោះដែរ ឯកឧត្ដម មេបញ្ជាការ បានមានប្រសាសន៍កោតសរសើរដល់តាមបណ្ដាលអង្គភាពដែលតែងតែខិតខំប្រឹងប្រែងបំពេញភារកិច្ចបានយ៉ាងល្អនាពេលកន្លងមក ត្រូវយកចិត្ដទុកដាក់ចំពោះការងារអតីតយុទ្ធជននៅតាមមូលដ្ឋានដែលយេីងទទួលខុសត្រូវ ក្នុងនោះដែរ។
ឯកឧត្តម មេបញ្ជាការ បានបន្តដាក់បទបញ្ជារដល់បណ្តាលកងឯកភាពដែលឈរជើងនៅជាប់តាមខ្សែរបន្ទាត់ព្រំដែន កម្ពុជា- ថៃ- ឡាវ ត្រូវបន្តយកចិត្តទុកដាក់អោយបានម៉ឺងម៉ាត់ ម្ចាស់ការត្រួតពិនិត្យ និងដើរល្បាតអោយបានជាប់ជាប្រចាំ ដើម្បីធានាការពារអោយបាននូវបូរណភាពដឹកដី និងទប់ស្កាត់អោយបាននូវរាល់បទល្មើសផ្សេងៗ និងជាពិសេសបញ្ហាគ្រឿងញៀន ៕