លោកវរសេនីយ៍ត្រី់ ពិសិដ្ឋ នាយប៉ុស្តិ៍ការពារព្រំដែនបឹងសាគូនៃវរ:សេនាតូចលេខ៩១១ដឹកនាំកម្លាំង ចុះធ្វើការដើរល្បាតតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ !!!
ចេញផ្សាយ:ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១
ខេត្តបន្ទាយមានជ័យ: វេលាម៉ោង០៣និង៣០ នាទីរំលងអាធ្រាតដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក
សូ ចាន់ណារី មេបញ្ជាការ វរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ ចាត់តាំងលោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍ការពារព្រំដែនបឹងសាគូ ចុះល្បាតឃាត់ពលករខ្មែរចំនួន ១៧នាក់ ចាញ់បោកមេខ្យល់ថាដើរជិតទេដល់ខ្មែរ តែជាក់ស្តែង ដើរ៤ ១០គីឡូ មកដល់ព្រំដែនត្រូវបានកម្លាំងចំរុះឃាត់បានទៀតក្នុងចំណោម១៧នាក់យកទៅធ្វើតេសRapid ០៣នាក់វិជ្ជមាន ។
ឆ្លៀតក្នុងឱកាសនោះលោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍ការពារព្រំដែនបឹងសាគូ បានសំណូមពរ សូមអោយបងប្អូនកុំជឿតាមមេខ្យល់ពួកវាបោកយកតែលុយបងប្អូនទេ សូមចូលរួមការពារទាំងអស់គ្នា ៣កុំ ៣ការពារ។
បច្ចុប្បន្នពលករទាំងនោះកំពុងស្ថិតនៅក្នុងការសួរនាំរបស់នគរបាលការពារព្រំដែនប៉ុស្តិ៍បឹងសាគូ ចំពោះអ្នកដែលមានវិជ្ជមានកូវីដចំនួន០៤នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ៕ ដោយៈលោកស្រី គង់ បូរី ប្រធានសាខាក្រុងប៉ោយប៉ែត គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍