លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រារព្ធពិធីក្រុងពាលីសាងសង់ផ្លូវបេតុង១ខ្សែ នៅសាកលវិទ្យាល័យជាតិមានជ័យ !!!
ចេញផ្សាយៈព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១
ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងអនុប្រធានគណៈកម្មការទ្រទ្រង់សាកលវិទ្យាល័យជាតិមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងលោកជំទាវ កែ សួនសុភី បានដឹកនាំក្រុមការងារប្រារពពីធីក្រុងពាលីបែបសាសនា ដើម្បីចាប់ផ្ដើមធ្វើការសាងសង់ផ្លូវបេតុង មួយខ្សែក្នុងបរិវេណសាកលវិទ្យាល័យជាតិមានជ័យ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ តិប យ៉ាឌី អនុប្រធាននាយកដ្ឋានរដ្ឋបាលសរុបនៃក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ ឯកឧត្តម ស្រេង សុផល សមាជិកក្រុមប្រឹក្សាខេត្ត និងជាសមាជិកក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិមានជ័យ មានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ជាច្រើនរូប រួមនឹងថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិមានជ័យ ព្រមទាំងក្រុមជាងសាងសង់ផងដែរ។
ផ្លូវបេតុងដែលកំពុងបើកការដ្ឋាន ស្ថាបនានេះ មានប្រវែង ១៨១,៣ម៉ែត្រ និងទទឹង ប្រវែង ១២ម៉ែត្រ ដែលត្រូវប្រើរយៈពេល ៦៣ថ្ងៃ ក្នុងការជួសជុលកែលម្អឡើងវិញ៕ដោយៈលោក លឿត ប៉ិន ប្រធានសាខាខេត្តបន្ទាយមានជ័យ គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍