ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃសៅរ៍ ៣កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចាត់តាំង អនុសេនីយ៍ទោ ផេន សុណុន ប្រធានក្រុមការងារយេនឌ័រ កងពលតូចថ្មើរជើងលេខ៥១ ដឹកនាំក្រុមការងារ ចំនួន ៦នាក់ នាំយកគ្រឿងឧបភោគ និងថវិកា ដែលជាអំណោយរបស់ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចុះសួរសុខទុក្ខគ្រួសារយោធិនឆ្លងទន្លេ លោកអនុសេនីយ៍ទោ ណន ផាន្នី មេបញ្ជាការរង កងអនុសេនាធំគាំទ្រ វរសេនាតូចថ្មើរជើងលេខ៥១៤ ដែលទើបនឹងសម្រាលកូនរួច ស្ថិតនៅក្នុងភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្នុងនោះដែរ ឧត្តមសេនីយ៍ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានផ្តាំផ្ញើសួរសុខទុក្ខ ដល់គ្រួសារ ត្រូវខិតខំយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានជាប់ជាប្រចាំ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីបង្ការពីជំងឺផ្សេងៗ។
ទន្ទឹមនឹងនោះ យោធិននិងគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឧត្តមសេនីយ៍ មេបញ្ជាការកងពល ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ របស់យោធិន និងគ្រួសារយោធិន៕