ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំដាំកូនឈើ ៥០០ដើម នៅខេត្តកំពង់ឆ្នាំង !!!

ខេត្តកំពង់ឆ្នាំង ៖ ក្រោមការចង្អុលបង្ហាញ និងឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បានអញ្ជើញចុះដាំកូនឈើ ចំនួន ៥០០ដើម នៅក្នុងបរិវេណវត្តអរញ្ញិការាម និងសាលាបឋមសិក្សាថ្លុកជ្រៅ ស្ថិតក្នុងភូមិថ្លុកជ្រៅ ឃុំអញ្ចាញរូង ស្រុកបរិបូណ៌។

ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីលោក អ៉ឹម ផង់ អភិបាលរងស្រុកបរិបូណ៌ ជាតំណាងលោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ លោកមេឃុំអញ្ជាញរូង មេភូមិ លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្ត និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

ពិធីនេះរៀបចំដោយសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តកំពង់ឆ្នាំង សហការជាមួយអាជ្ញាធរដែនដីស្រុក ឃុំ គណៈកម្មការវត្តអរញ្ញិការាម និងគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូសាលាបឋមសិក្សា ថ្លុកជ្រៅ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *