ពិធីផ្សព្វផ្សាយសភាពការថ្មីៗ និងរៀនសូត្រអប់រំចិត្ត ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ !!!

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយរៀនសូត្រអប់រំចិត្តសាស្ត្រ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការវរសេនាតូចអន្តរាគមន៍២៨៣ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ។

នាឱកាសនេះ លោកឧត្ដមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ នៅក្នុងប្រទេស និងមានប្រសាសន៍ផ្ដាំផ្ញើមួយចំនួនដែលជាកត្តាចាំបាច់ដែលធ្វើឲ្យការងារប្រចាំថ្ងៃរបស់យើងជោគជ័យ គឺ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងលក្ខការណ៍ខ្ពស់ , មេបញ្ជាការគ្រប់អង្គភាពត្រូវមានគោលការណ៍ ចក្ខុវិស័យច្បាស់លាស់ និងត្រូវរៀបចំផែនការសម្រាប់យោធិនក្រោមឱវាទអនុវត្តប្រចាំថ្ងៃ (ការងារកសាង. បង្កបង្កើនផលចិញ្ជឹមសត្វ. ហ្វឹកហ្វឺនរៀនសូត្រ យុទ្ធដំណើរកងទ័ព តាមផែនការប្រចាំសប្តាហ៍ និងចាត់តាំងល្បាតក្នុងភូមិសាស្ត្រ. សំអាតអនាម័យក្នុងជំវិញកន្លែងធ្វើការងារ ស្នាក់នៅ ផ្ទះបាយ អោយបានស្អាត ។ល។) និងត្រូវអនុវត្តន៍នូវលក្ខខ័ន្ទិកទូទៅរបស់កងយោធពលខេមរៈភូមិន្ទ ។

នៅពេលចប់កម្មវិធី លោកឧត្ដមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានឧបត្ថម្ភដល់យោធិនដែលបានចូលរួមក្នុងកម្មវិធី រួមមាន ៖ ទឹកសុទ្ធ ១៥៨ដប និងត្រីខកំប៉ុងចំនួន ១៥៨កំប៉ុង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *