ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ នេះ លោក ម៉ែន ចាន់ពន្លឺ សមាជិកគណៈកម្មាធិការប្រតិបត្តិសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនប្រជាពលរដ្ឋជួបការលំបាកផ្នែកជីវភាព ចំនួន ១គ្រួសារ រស់នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់។
អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក ម៉ែន ចាន់ពន្លឺ និងក្រុមការងារ បានប្រគល់ជូននាឱកាសនោះរួមមាន ៖ កង់ ចំនួន ១គ្រឿង ថវិកា ចំនួន ១០ម៉ឺនរៀល អង្ករ ចំនួន ៥០គីឡូក្រាម សៀវភៅសរសេរ ចំនួន ២០ក្បាល សម្ភារះសិក្សា ចំនួន ១កញ្ចប់ មី ចំនួន ១កេស ទឹកស៉ីអ៉ីវ ចំនួន ១យួរ ទឹកត្រី ចំនួន ១យួរ ត្រីខកំប៉ុង ចំនួន ១យួរ និងទឹកបរិសុទ្ធ ចំនួន ៥យួរ៕