កម្លាំងអន្តារគមន៍នៃកងពលតូចថ្មើរជើងលេខ៥១ បានឃាត់ពលករខ្មែរជាង១០០នាក់ ជាបណ្តោះអាសន្នអោយនៅម្ខាងនៃព្រំដែនក្នុងទឹកដីថៃ នឹងត្រូវពិនិត្យសុខភាពនៅថ្ងៃស្អែក !!!
ចេញផ្សាយៈថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១
ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចាត់តាំងកម្លាំងអន្តរាគមន៍ចុះល្បាតបានឃាត់ពលករ អោយនៅសម្រាកបណ្តោះអាសន្នម្ខាងនៃព្រំដែនក្នុងទឹកដីថៃ សរុបចំនួន១៤៧នាក់។ ពលករទាំងអស់នោះ និងបញ្ជូនទៅត្រួតពិនិត្យសុខភាព នៅច្រកអូរបីជាន់ តាមការណែនាំរបស់ក្រសួងសុខាភិបាល បន្ទាប់ពីថ្ងៃបញ្ចប់នៃការបិទខ្ទប់ព្រំដែននៅ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ស្អែកនេះ។ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បាន អំពាវនាវដល់ពលករខ្មែរ សូមកុំចាញ់បោកមេខ្យល់ និងការអូសទាញ នាំលួចឆ្លងដែនដោយខុសច្បាប់ ដែលអាចឱ្យខាតបង់ថវិកា និងអាចនាំឱ្យមានគ្រោះថ្នាក់ផងដែរ។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ក៏បានដាក់បទបញ្ជាដល់កងកម្លាំងជួរមុខរបស់កងពលតូចថ្មើរជើងលេខ៥១ ដែលកំពុងបំពេញប្រតិបត្តិការនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ
ត្រូវរឹតបន្តឹងគ្រប់ណ្តាគោលដៅទទួលខុសត្រូវ ដើម្បីទប់ស្កាត់អោយខានតែបានចំពោះការលួចឆ្លងដែនខុសច្បាប់ ខុសពីច្រកព្រំដែនដែលបានកំណត់អនុញាតិឱ្យចូល ដែលជាការកំណត់របស់រាជរដ្ឋាភិបាល ដើម្បីអាចគ្រប់គ្រង និងទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ទៅក្នុងសហគមន៍ ៕