មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានផ្សព្វផ្សាយពីបទវិន័យទូទៅនៃកងយោធពលខេមរភូមិន្ទ និងសភាពការណ៍ថ្មីៗដល់យោធិនក្រោមឱវាទ !!!

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ជាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានអញ្ជើញដឹកនាំគោរពទង់ជាតិ ដោយមានការចូលរួមពី មេបញ្ជាការរង នាយ នាយរងសេនាធិការ នាយការិយាល័យ នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ។

បន្ទាប់ពីគោរពទង់ជាតិបានបញ្ចប់ ឧត្ដមសេនីយ៍ត្រី មេបញ្ជាការ បានផ្សព្វផ្សាយពីបទវិន័យទូទៅនៃកងយោធពលខេមរភូមិន្ទ និងសភាពការណ៍ថ្មីៗដល់យោធិនក្រោមឱវាទ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *