ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង១៤:០០ នាទី ថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ព្រំ អុន មេបញ្ជាការរង នាយសេនាធិការ បានដឹកនាំកម្លាំង៣២នាក់ សហការជាមួយកម្លាំងមានសមត្ថកិច្ច ក្រោមដឹកនាំបញ្ជារបស់ ឯកឧត្ដម ម៉ាង ស៊ីណេតអនុប្រធាន គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ចុះជួយសម្រួលចរាចរ ប្រជាពលរដ្ឋឆ្លងកាត់ ស្ពានស្ទឹងសំរោង ផ្លូវជាតិលេខ៤ នៅចំណុច UT 900 328 ចន្លោះគីឡូម៉ែត្រលេខ 115-116 ស្ថិតនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលលិចដោយជំនាន់ទឹកភ្លៀង ។
ចំពោះស្ថានភាពទឹកស្ទឹងមានកម្ពស់៦ម៉ែត្រ និងលិចលើផ្លូវជាតិលេខ៤ កម្ពស់ ០,៤០ម៉ែត្រ និងបណ្ដោយលើផ្លូវជាតិប្រវែងជាង៣០០ម៉ែត្រ ។ មានផ្ទះប្រជាពលរដ្ឋចំនួន០៩ខ្នង ដែលប្រឈម ក្នុងនោះកម្លាំងយើងបានជម្លៀស ពួកគាត់ទៅកាន់ទីទួលសុវត្ថិភាពរួចអស់ហើយ ៕