ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នេះ លោក ស៊ាប សីលា សមាជិកគណៈកម្មាធិការប្រតិបត្តិសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនពលរដ្ឋជួបការលំបាកផ្នែកជីវភាព ចំនួន ៣គ្រួសារ ក្នុងក្រុងព្រៃវែង។
អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក ស៊ាប សីលា និងក្រុមការងារ ប្រគល់ជូនប្រជាពលរដ្ឋទាំង ៣គ្រួសារ នាឱកាសនោះ នៅក្នុង ១គ្រួសារៗទទួលបាន ៖ ថវិកា ចំនួន ១០ម៉ឺនរៀល អង្ករ ចំនួន ៥០គីឡូក្រាម មី ចំនួន ១កេស ត្រីខកំប៉ុង ចំនួន ១យួរ ទឹកត្រី ចំនួន ២យួរ ទឹកស៊ីអ៉ីវ ចំនួន ២យួរ និងទឹកបរិសុទ្ធ ចំនួន ៥យួរ៕