ចេញផ្សាយ ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៣
«គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គទី១ ក្នុងខេត្តក្រចេះ»
– ប្រវែងស្ពាន៖ ១៧៦១ ម៉ែត្រ
– ត្រើយខាងកើត៖ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ
– ត្រើយខាងលិច៖ ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
– បើកការដ្ឋានសាងសង់៖ ០២/មករា/២០២៣
– គ្រោងបញ្ចប់ការសាងសង់៖ មិថុនា/២០២៦
– រយៈពេលសាងសង់៖ ៤២ខែ (ក្នុងគម្រោង)
– សាងសង់ដោយ៖ ក្រុមហ៊ុនសំណង់សៀងហៃ (SCG)
– ត្រួតពិនិត្យដោយ៖ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន
គម្រោងសាងសង់នេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ៕ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រួលផ្សាយដោយ៖ ធូ កុសល