មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ចាត់កម្លាំងចេញសហការរុករកសាកសពប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់លិចកាណូត !!!

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានចាត់កម្លាំងអន្តរាគមន៍របស់អង្គភាព ប្រើប្រាស់កាណូតបាឡាស្មាច់ចំនួន ០៣គ្រឿង ដឹកនាំដោយ លោក វរសេនីយ៍ឯក ចក់ ជឿន មេបញ្ជាការរង ចេញសហការ ជាមួយអាជ្ញាធរខេត្ត ស្រុក ស្វែងរកសពប្រជាពលរដ្ឋចំនួន ០២នាក់ ដែលត្រូវបានខ្យល់កន្ត្រាក់ក្រឡាប់បាឡាស្មាច់ ក្នុងហេតុការណ៍ខ្យល់ព្យុះ ក្នុងភូមិអន្លង់កញ្ចុះ ឃុំប្រឡាយមាស ស្រុកកំពង់លែង នៅវេលាម៉ោង ៣-៤រសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ។

ជាលទ្ធផល កម្លាំងទាំងអស់ បានស្វែងរកឃើញសពស្រ្តីជាប្រពន្ធហើយ និងកំពុងស្វែងរកសពបុរសជាប្តីបន្តទៀត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *